News Detail
កម្មវិធីកិច្ចពិភាក្សាប្រមូលធាតុចូលដើម្បីរៀបចំសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តាមរយ:កម្មវិធីZoom
Resource: OWSO
នៅថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការគាំទ្រពីកម្មវិធីកំណែទម្រង់វិមជ្ឈការនិងរដ្ឋបាល(DAR/GIZ) បានចាប់ផ្តើមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅមួយចំនួន ក្នុងគោលបំណងប្រមូលធាតុចូល ដើម្បីរៀបចំសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តាមរយ:កម្មវិធីZoom។
កិច្ចពិភាក្សានេះប្រព្រឹត្តទៅជាបន្តបន្ទាប់ជាមួយរាជធានី ខេត្តគោលដៅដែលបានជ្រើសរើសចំនួន០៩ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដែលដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធាន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តគោលដៅនីមួយៗ។
រដ្ឋបាលរាជធានី ខេត្តទាំង០៩ដែលត្រូវចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ រួមមាន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបាត់ដំបង រតន:គិរី ព្រៃវែង សៀមរាប ពោធិ៍សាត់ តាកែវ និងខេត្តព្រះសីហនុ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌមួយចំនួនក្នុងគោលដៅរាជធានី ខេត្តទាំង០៩នេះផងដែរ។
កម្មវិធីកិច្ចពិភាក្សានេះ មានគោលបំណងដើម្បីធ្វើការសម្ភាសន៍ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធនានា សម្រាប់រៀបចំសៀភៅកិច្ចការរដ្ឋបាលរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។
