News Detail

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ នៃរាជធានីភ្នំពេញ

Published Date: October 21, 2026

Resource: OWSO

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ នៃរាជធានីភ្នំពេញ
……………………..
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ នៃរាជធានីភ្នំពេញ» នៅសាលារាជធានីភ្នំពេញ។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលខណ្ឌ លោក ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី លោក លោកស្រីអភិបាលរង នាយករដ្ឋបាលខណ្ឌទាំង១៤ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងមន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយនៃរដ្ឋបាលខណ្ឌទាំង១៤ សរុបប្រមាណ ៣០០ នាក់។
ថ្លែងក្នុងឱកាសនោះ លោក អ៊ឹង កែវរតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម ក្រុមគ្រូឧទ្ទេស និងអ្នកសម្របសម្រួលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។ វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖
១.គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ
២.របៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ
៣.ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវាតាមប្រព័ន្ធអនឡាញ។
គួរបញ្ជាក់ផងដែរថា វគ្គប​ណ្តុះបណ្តាលដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនេះ បានបញ្ចប់ទៅតាមកាលវិភាគដែលបានគ្រោងទុកដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាជាទីមោទនៈ។
……………………..
អត្ថបទដោយ៖ ណ.រ

Recently News