News Detail

សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងយន្តការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

Published Date: October 30, 2023

Resource: OWSO

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ចាម មានរៀបចំពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងយន្តការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល៩ខែ ឆ្នាំ២០២៣ ក្រោមអធីបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម នាយករដ្ឋបាលរាជធានី ខេត្ត ទាំង២៥ តំណាងអង្គការដៃគូ ព្រមទាំងប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រធានអង្គភាពច្រកចេញចូលតែមួយ សរុបចំនួន ៣០៨រូប។

សិក្ខាសាលាឆ្លុះបញ្ចាំងនេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ក្នុងគោលបំណងដើម្បី៖

១. បង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងយន្តការសម្រុះសម្រួលបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

២. ចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋគោលដៅមួយចំនួន

៣. ផ្ដល់ឱកាសឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិពិភាក្សាអំពីបញ្ហាប្រឈម ឬសំណូមពរនានា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ពង្រឹងការអនុវត្តនៅជំហានបន្ត

 

 

Recently News