News Detail

វគ្គបណ្តុះបណ្តាលអំពីការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

Published Date: March 29, 2024

Resource: OWSO

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលខេត្តចំនួន១៤គោលដៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាពពីឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន និងឯកឧត្តម នួន សារ៉ន អភិបាលស្តីទីនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនKESS INNOVATION PLC ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការហិរញ្ញវត្ថុ រជ្ជទេយ្យករចំណូល មន្ត្រីទទួលបន្ទុកការងារបេឡានៃរដ្ឋបាលខេត្តចំនួន១២គោលដៅ រួមមានរដ្ឋបាលខេត្តកែប ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និងរដ្ឋបាលខេត្តកំពត សរុបប្រមាណ៧៦នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំក្នុងគោលបំណងដើម្បីផ្តល់ជូនមន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយ ទទួលបានការសិក្សាស្វែងយល់បន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub)។ ប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub)នេះមានលក្ខណៈទំនើប ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារ ឬភ្នាក់ងារផ្ដល់សេវាផ្ទេរប្រាក់ផ្សេងៗ។
   

Recently News