News Detail

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍នៃគំរូស្តងដារ និងការពង្រីកវិសាលភាពរដ្ឋាភិបាលអេឡិចត្រូនិចសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា

Published Date: March 18, 2024

Resource: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីរបាយការណ៍នៃគំរូស្តងដារ និងការពង្រីកវិសាលភាពរដ្ឋាភិបាលអេឡិចត្រូនិចសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា  នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងក្រុមហ៊ុនPriceWaterhousscooper(PWC) និងសមាសភាពថ្នាក់ក្រោមជាតិមានរដ្ឋបាលខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម សរុបប្រមាណ៦៣នាក់។

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងគោលបំណងប្រមូលធាតុចូលសំខាន់ៗពីក្រសួង ស្ថាប័នជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសិក្សារៀបចំរបាយការណ៍សង្ខេបស្តីពីគំរូរដ្ឋបាលភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ និងឯកសារទស្សនទានអនុវត្តគម្រោងសាកល្បងលើការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ។

Recently News