News Detail

កិច្ចប្រជុំគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោកក្នុងការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

Published Date: March 21, 2024

Resource: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំខេត្តសៀមរាប នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក និងជានាយកគម្រោង ព្រមទាំងក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃបានប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោកសម្រាប់បេសកកម្មគាំទ្របច្ចេកទេសក្នុងការពិនិត្យ និងតាមដានការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើវឌ្ឍនភាពមួយចំនួន រួមមាន៖
១. ការសិក្សា និងជ្រើសរើសទីលានទុកដាក់សំរាម និងការធ្វើលទ្ធកម្មដីសម្រាប់សាងសង់ទីលានទុកដាក់សំរាម
២. ការអនុវត្តកិច្ចលទ្ធកម្មរបស់គម្រោង
៣. ការគ្រប់គ្រងហិរញ្ញវត្ថុ និង
៤.ការពិនិត្យលើឯកសារសេចក្តីព្រាងជ្រើសរើសទីប្រឹក្សាផ្នែកប្រតិបត្តិការគ្រប់គ្រងសំរាម។
សូមបញ្ជាក់ថា បេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោកមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលបេសកកម្មនេះ ក្រុមការងារធនាគារពិភពលោកនឹងត្រូវជួបប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងចុះពិនិត្យទីតាំងដីសម្រាប់សាងសង់ទីលានទុកដាក់សំរាមនៅខេត្តកណ្តាលផងដែរ។

Recently News