News Detail

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបិទសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងយន្តការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល៩ខែ ឆ្នាំ២០២៣

Published Date: October 31, 2023

Resource: OWSO

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងយន្តការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល៩ខែ ឆ្នាំ២០២៣នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ពិធីនេះមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ  ថ្នាក់ដឹកនាំខេត្តកំពង់ចាម លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ នាយករដ្ឋបាលរាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត ព្រមទាំងប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលរបស់ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន អំពីដំណើរការ និងលទ្ធផលសិក្ខាសាលារយៈពេល២ថ្ងៃរួចហើយ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់  និងការខិតខំរបស់មន្រ្តីនាយកដ្ឋានមុខងារ និងធនធាន និងជាពិសេសការចូលរួមរបស់សិក្ខាកាមទាំងអស់ក្នុងសិក្ខាសាលាដ៏សំខាន់នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានផ្តាំផ្ញើ និងណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍នានាដែលទទួលបានពីសិក្ខាសាលានេះ យកទៅអនុវត្ដឱ្យសម្រេចបានជោគជ័យ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងនៅមូលដ្ឋានរបស់ខ្លួន។

 

      

Recently News