News Detail

កិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់សេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ

Published Date: December 5, 2023

Resource: OWSO

ក្រសួងមហាផ្ទៃ: នៅសាលប្រជុំខេត្តត្បូងឃ្មុំនៃទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០ នាទីព្រឹក មានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់សេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះដើម្បី:
⁃ ស្ដាប់ដំណើរការពិភាក្សារបស់រដ្ឋបាលរាជធានីភ្នំពេញជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក្នុងការផ្ទេរសេវាមកអនុវត្តនៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ
⁃ កំណត់បញ្ហាប្រឈមក្នុងការផ្ទេរការផ្ដល់សេវា និងការអនុវត្តជាក់ស្ដែងសម្រាប់ការផ្ដល់សេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទៅប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ព្រមទាំងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ១៦រូប។

Recently News