ព័ត៌មានលម្អិត

កិច្ចប្រជុំនៃការចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: October 6, 2026

ប្រភព: OWSO

កិច្ចប្រជុំនៃការចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា
———————————-
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាអនុប្រធានគ្រប់គ្រងគម្រោង បានចូលរួមកិច្ចប្រជុំនៃការចាប់ផ្តើមបេសកកម្មរបស់ក្រុមបេសកកម្មធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោង និងមានការអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករង និងជាប្រធានគ្រប់គ្រងគម្រោង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីគម្រោង ទីប្រឹក្សាគម្រោង នៃអង្គភាពគ្រប់គ្រងគម្រោង អង្គភាពអនុវត្តគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន ក្រុមបេសកកម្មធនាគារពិភពលោកដឹកនាំដោយលោកស្រី Katelijn Vanden Berg តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធសរុបប្រមាណ៤០រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងសំណើ សំណូមពរ រួមទាំងលទ្ធផលសម្រេចបានឆ្លើយតបទៅនឹងផែនការសកម្មភាពដែលបានឯកភាពនាពេលកន្លងមក។
———————————-
អត្ថបទដោយ៖ ស.ម

ព័ត៌មានថ្មីៗ

មតិយោបល់