ព័ត៌មានលម្អិត

គណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាមនៅស្រុកGIANYAR នៃខេត្តបាលី សាធារណៈរដ្ឋឥណ្ឌូនេស៊ី

ថ្ងៃចេញផ្សាយ: June 13, 2026

ប្រភព: OWSO

សាធារណៈរដ្ឋឥណ្ឌូនេស៊ី៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានគ្រប់គ្រងគម្រោង អមដំណើរឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោង បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាមនៅស្រុកGIANYAR នៃខេត្តបាលី សាធារណៈរដ្ឋឥណ្ឌូនេស៊ី។
សម្រាប់កម្មវិធីទស្សនកិច្ចសិក្សាថ្ងៃ៥ ដែលជាថ្ងៃបញ្ចប់ទស្សនកិច្ច គណៈប្រតិភូបានប្រជុំពិភាក្សាជាមួយតំណាងរដ្ឋបាលស្រុកGIANYAR នៃខេត្តបាលី ដើម្បីស្វែងយល់ស្វែងយល់អំពីបទពិសោធល្អៗអំពីការគ្រប់គ្រងសំរាមរបស់ស្រុក និងបានចុះទៅទស្សនកិច្ចសិក្សានៅទីតាំងកែច្នៃសំរាមសម្រាប់ធ្វើជីកំប៉ុស្តិ៍ក្នុងមជ្ឍមណ្ឌលវប្បធម៍UBUD ស្ថិតក្នុងស្រុកGIANYAR នៃខេត្តបាលី។
ក្នុងកិច្ចបញ្ចប់នៃទស្សនកិច្ចនោះ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានធ្វើការបូកសរុបលទ្ធផលនៃការបញ្ចប់ទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃជូនដល់គណៈប្រតិភូ និងបានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តគោលដៅគម្រោង ដាក់ចេញនូវផែនការសកម្មភាពសម្រាប់អនុវត្ត ដោយផ្អែកតាមបទពិសោធនល្អៗដែលទើបតែទទួលបានពីសាធារណៈរដ្ឋឥណ្ឌូនេស៊ីអំពីការគ្រប់គ្រងសំរាម ។

module:1facing:0; ?hw-remosaic: 0; ?touch: (0.38055557, 0.38055557); ?modeInfo: ; ?sceneMode: Night; ?cct_value: 0; ?AI_Scene: (-1, -1); ?aec_lux: 0.0; ?hist255: 0.0; ?hist252~255: 0.0; ?hist0~15: 0.0; ?module:1facing:0;
hw-remosaic: 0;
touch: (0.38055557, 0.38055557);
modeInfo: ;
sceneMode: Night;
cct_value: 0;
AI_Scene: (-1, -1);
aec_lux: 0.0;
hist255: 0.0;
hist252~255: 0.0;
hist0~15: 0.0;

ព័ត៌មានថ្មីៗ

មតិយោបល់