រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីបច្ចេកទេសពាក់ព័ន្ធជួបប្រជុំជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីពិភាក្សាអំពីការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការសាកល្បងបោះពុម្ព និងផ្តល់ឯកសារអត្រានុកូលដ្ឋាន និងស្ថិតិជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ។