News Detail

វគ្គបណ្តុះបណ្តាលស្តីពី“ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត”

Published Date: May 13, 2026

Resource: OWSO

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត” នៅសាលាខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអគ្គលេខាធិការរងនៃគ.គ.ស និង ឯកឧត្តម ឈឹម វុទ្ធា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក លោកស្រីនាយក នាយករងរដ្ឋបាលរាជធានី ខេត្ត លោក លោកស្រី ប្រធាន អនុអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងមន្រ្តីពាក់ព័ន្ធរបស់ សរុបចំនួន១៣៧ នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាព និងការយល់ដឹងជូនមន្ត្រីពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត អំពីការប្រើប្រាស់កម្មវិធីព័ត៌​មា​នវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ការទទួល និងការពិនិត្យលើពាក្យស្នើសុំសេវាដែលបានទទួលពីការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ។

កាលពេលថ្មីៗកន្លងទៅនេះ ក្រសួងមហាផ្ទៃបានសម្ពោធប្រកាសដាក់អោយអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាតាមប្រព័ន្ធអនឡាញនៅគ្រប់រដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស ក្រោមអធិបតីភាពឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកម្មវិធីនេះអនុញ្ញាតអោយប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំសេវាតាមប្រព័ន្ធអនឡាញ។ 

ការដាក់ពាក្យស្នើសុំ​សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ ត្រូវធ្វើឡើងតាមរយៈគេហទំព័រ៖ http://online.owso.​gov​​.kh  លើប្រភេទសេវាសរុបចំនួន ១៨៣សេវា លើការងារ និងវិស័យជំនាញចំនួន៩ រួមមាន៖ 

១.ការងារនីត្យានុកូលកម្ម 

២.ការងាររដ្ឋបាល 

៣. វិស័យឧស្សាហកម្ម និងសិប្បកម្ម 

៤.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ 

៦.វិស័យទេសចរណ៍ 

៧.វិស័យសាធារណការ និងដឹកជញ្ជូន 

៨.វិស័យរ៉ែ និងថាមពល និង

៩.វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

 

   

Recently News