News Detail
កិច្ចប្រជុំលើកទី១ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា” ដំណាក់កាលទី២ (ISD II)
Published Date: May 9, 2026
Resource: OWSO
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃគ.គ.ស និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល
ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា” ដំណាក់កាលទី២ Improved service delivery (ISD II) នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.ដោយមានការអញ្ជើញចូលរួមពី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន តំណាងក្រសួងមុខងារសាធារណៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧត្តុនិយម តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតលុចសំបួរប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាគោលដៅរបស់គម្រោង ISD II អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ៤៧នាក់។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង៖
១. ប្រកាសអំពីសមាសភាព និងផ្តល់អនុលោមភាពលើឯកសារទស្សនទានស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ បែបបទ និងនីតិវិធីការងាររបស់គណៈកម្មការគ្រប់គ្រងកម្មវិធី Improved service delivery (ISD II)
២. ផ្តល់អនុលោមភាពលើផែនការប្រតិបត្តិការការងាររបស់កម្មវិធី ISD II ។
