ព័ត៌មានលម្អិត

ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធ អនឡាញនៅអង្គភាពច្រកចេញចូល តែមួយរាជធានី ខេត្ត

ថ្ងៃចេញផ្សាយ: June 19, 2023

ប្រភព: OWSO

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពីការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅសាលប្រជុំសណ្ឋាគារសូហ្វីតែល។
កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មា ធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងអភិបាលរង នាយករដ្ឋបាល ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការហិរញ្ញវត្ថុ ព្រមទាំងបុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តបាត់ដំបង សរុបប្រមាណ៥០រូប។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្តល់ការណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តបាត់ដំបងក្នុងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ ការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអន ឡាញ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី និងខេត្តទាំង៤ ព្រមទាំងបង្ហាញអំពីនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅពេល ទទួលពាក្យស្នើសុំសេវាតាមប្រព័ន្ធអនឡាញជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអង្គភាពច្រកចេញចូលតែមួយ។
ការដាក់អនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នឹងដាក់អោយអនុវត្តនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលមានសេវាចំនួន១១៧ ក្នុងវិស័យជំនាញចំនួន៤ រួមមាន៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។

ព័ត៌មានថ្មីៗ

មតិយោបល់