ព័ត៌មានលម្អិត

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្ដឹង និងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: October 9, 2023

ប្រភព: OWSO

ខេត្តកំពត៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាគណ:អធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្ដឹង និងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ នាយករដ្ឋបាលខេត្ត លោក លោកស្រីក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន តំណាងអង្គការដៃគូ ព្រមទាំងប្រធាន និងបុគ្គលិកជំនួយការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ សរុបចំនួន ៣០១នាក់។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ នៅសាលប្រជុំសាលាខេត្តកំពត ក្នុងគោលបំណងដើម្បី៖

១. បង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពដល់ប្រធាន និងបុគ្គលិកជំនួយការការិយាល័យប្រជាពលរដ្ឋអំពីបច្ចេកទេសស៊ើបអង្កេតបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ

២. បង្កើនជំនាញក្នុងការវិភាគភស្តុតាង នៅក្នុងដំណើរការស៊ើបអង្កេតបណ្ដឹង និងការរៀបចំរបាយការណ៍ស៊ើបអង្កេត

៣. ណែនាំអំពីរបៀបនៃការកត់ត្រា និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធឌីជីថល

៤. ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអំពីប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ។

 

 

ព័ត៌មានថ្មីៗ

មតិយោបល់