ព័ត៌មានលម្អិត

ក្រសួងមហាផ្ទៃ សហការជាមួយក្រុមហ៊ុន KESS INNOVATION PLC រៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ”

ថ្ងៃចេញផ្សាយ: February 22, 2024

ប្រភព: OWSO

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំ “ធុរេន” សាលាខេត្តកំពត មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ” ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោកគ្រូបង្គោលរបស់នាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងសិក្ខាកាមដែលជាប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្រ្តីអង្គភាពច្រកចេញចូលតែមួយ សរុបចំនួន៥០រូប។
នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការជាមួយក្រុមហ៊ុន KESS INNOVATION PLC បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងបច្ចេកទេសស្តីពី“ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ មុននឹងចាប់ផ្តើមអនុវត្តនៅតាមខេត្តគោលដៅថ្មីទាំង៨ខាងលើនេះ។
សូមជម្រាបថា កន្លងមកនេះ ក្រសួងមហាផ្ទៃបានសហការជាមួយក្រុមហ៊ុន KESS INNOVATION PLC អភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយថ្នាក់រាជធានី ខេត្ត និងបានដាក់ឱ្យអនុវត្តសាកល្បងនៅអង្គភាពច្រកចេញចូលតែមួយក្នុងគោលដៅចំនួន៤រួមមាន ៖ រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តបាត់ដំបង។
កម្មវិធីនេះបាន និងកំពុងពង្រីកការអនុវត្តដល់រដ្ឋបាលខេត្តចំនួន៨ បន្ថែមទៀត រួមមាន៖ រដ្ឋបាលខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ដោយត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះតទៅ។

ព័ត៌មានថ្មីៗ

មតិយោបល់