ព័ត៌មានលម្អិត

សិក្ខាសាលាបណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ចូនផ្លូវគោក និងផ្លូវទឹក នៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: May 30, 2023

ប្រភព: OWSO

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ចូនផ្លូវគោក និងផ្លូវទឹកនៃការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ។
សិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានសិក្ខាកាមចូលរួមមកពីក្រុង ស្រុកគោលដៅចំនួន៤៩ នៃខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌគិរី សរុបប្រមាណ១៩២រូប។
សិក្ខាសាលាបណ្តុះបណ្តាលរយះពេល០២ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល
ធ្វើបច្ចុប្បន្នភាពដល់មន្ត្រីអនុវត្តមុខងារផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព និងតម្លាភាព។

ព័ត៌មានថ្មីៗ

មតិយោបល់