ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

ថ្ងៃចេញផ្សាយ: August 10, 2023

ប្រភព: OWSO

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ពិធីនេះមានការចួលរួមពីប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកការងារបេឡា រជ្ជទេយ្យករចំណូលនៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ សរុបចំនួន៨៥រូប។
នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពរបស់សិក្ខាកាមអំពីការធ្វើទំនើបកម្មមុខងារថ្មីៗមួយចំនួន និងការធ្វើសន្ធានកម្មប្រព័ន្ធកម្មវិធីព័ត៌មានវិទ្យារបស់អង្គភាពច្រកចេញចូលតែមួយជាមួយនឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ(NRMIS)របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ព័ត៌មានថ្មីៗ

មតិយោបល់