ព័ត៌មានលម្អិត

ពិធី​បើក​វេទិការ​សាធារណៈ​ផ្សព្វផ្សាយ​អំពី​សេវា​រដ្ឋបាល​របស់​ការិយាល័យ​ច្រកចេញចូលតែមួយ​ខណ្ឌ​ច្បារអំពៅ​

ថ្ងៃចេញផ្សាយ: January 21, 2019

ប្រភព: OWSO

រាជធានីភ្នំពេញ៖ ​នាព្រឹក​ថ្ងៃចន្ទ ​១រោច​ ខែបុស្ស ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០១៩​ លោក​ ចេង​ មុនីរ៉ា ​អភិបាល​ នៃ​គណៈអភិបាល​ខណ្ឌ​ច្បារអំពៅ​ បាន​អញ្ជើញ​ជាអធិបតីភាព​បើក​វេទិការ​សាធារណៈ​ផ្សព្វផ្សាយ​អំពី​សេវា​រដ្ឋបាល​របស់​ការិយាល័យ​ច្រកចេញចូលតែមួយ​ខណ្ឌ​ច្បារអំពៅ​ នៅ​សង្កាត់ព្រែកថ្មី​ដើម្បី​ឱ្យ​ប្រជាពលរដ្​ឋស្គាល់​កាន់​តែ​ច្បាស់​អំពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ការិយាល័យ​ច្រកចេញចូលតែមួយ​ខណ្ឌច្បារអំពៅ ​ដោយ​មាន​ការ​ចូលរួម​ពី​ភូមិទាំង៦​នៃ​សង្កាត់ព្រែកថ្មី​ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៧២៦រូប​។​ ជាមួយគ្នានេះផងដែរ​ ការិយាល័យ​ច្រកចេញចូលតែមួយ​ខណ្ឌច្បារអំពៅ​បាន​ចែក​តារាង​តម្លៃ​សេវារដ្ឋបាល​ជូន​បងប្អូន​ប្រជាពលរដ្​ឋ ពន្យល់​អំពី​ការ​បង់​តម្លៃ​សេវារដ្ឋបាល​ និង​នីតិវិធី​នៃ​ការ​ទទួល​សេវា​រដ្ឋបាល​នៅ​ការិយាល័យ​ច្រកចេញចូលតែមួយ។​ ដោយឡែក​ លោក​អភិបាល​ខណ្ឌច្បារអំពៅ​ បាន​ស្នើសុំ​អោយ​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​រដ្ឋបាល​នៅ​ការិយាល័យ​ច្រកចេញចូលតែមួយ​ដោយខ្លួនឯង​ សូម​កុំពឹង​អ្នករត់ការ​ ព្រោះ​អ្នករត់​ការ​យកតម្លៃខ្ពស់​លើស​ពី​តម្លៃ​កំណត់​របស់​អន្តរក្រសួង។​

ព័ត៌មានថ្មីៗ

មតិយោបល់