ព័ត៌មានលម្អិត

កិច្ចប្រជុំស្តីពីការពង្រីកការអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) អង្គភាពច្រកចេញចូលតែមួយ

ថ្ងៃចេញផ្សាយ: August 10, 2023

ប្រភព: OWSO

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ មានរៀបចំពិធីបើកកិច្ចប្រជុំស្តីពីការពង្រីកការអនុវត្តសាកល្បង ប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) អង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ពិធីនេះមានការចួលរួមពីអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនKESS INNOVATION PLC ព្រមទាំងរដ្ឋបាលខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកការងារបេឡា រជ្ជទេយ្យករចំណូលនៃរដ្ឋបាលខេត្តចំនួន៥ រួមមានខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង សរុបចំនួន៤៥រូប។
កិច្ចប្រជុំនេះរៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បីពង្រីកការអនុវត្តសាកល្បងដំណាក់កាលទី៣ លើប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយនៃគោលដៅទាំង០៥ខាងលើ។
គួរបញ្ជាក់ថា មកទល់ពេលនេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសហការជាមូយក្រុមហ៊ុនKESS INNOVATION PLC ក្នុងការដាក់ម៉ាស៊ឺនសម្រាប់ទូទាត់សាច់ប្រាក់ និងការអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយសរុបចំនួន១៣គោលដៅ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឹ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។
គោលបំណងនៃការដាក់ម៉ាស៊ឺនសម្រាប់ទូទាត់សាច់ប្រាក់ និងការអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub)នេះគឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបង់កម្រៃសេវានៅអង្គភាពច្រកចេញចូលតែមួយដោយផ្ទាល់ និងតាមការបង់កម្រៃសេវាតាមប្រព័ន្ធធនាគារណាមួយក៏បាន។

 

ព័ត៌មានថ្មីៗ

មតិយោបល់