ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់សេវារដ្ឋបាលលើវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃចេញផ្សាយ: December 4, 2023

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃមានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់សេវារដ្ឋបាលក្នុងវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ គោលបំណងនៃកិច្ខប្រជុំគឺដើម្បីពិភាក្សាអំពីការរៀបចំលិខិតបទដ្ឋាន និងគាំទ្រការអនុវត្តមុខងារការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពិភាក្សាអំពីការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធស្វ័យប្រវតិកម្មសម្រាប់ផ្ដល់សេវាក្នុងវិស័យការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ និងការផ្ទេរការគ្រប់គ្រងចំណូលសេវាពីការផ្តល់សេវាដែលបានធ្វើប្រតិភូកម្ម ជូនរដ្ឋបាលរាជធានី ខេត្ត ស្របតាមការកំណត់ក្នុងនីតិវិធីជាធរមាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ហាំង តុលា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម  បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្រ្តីពាក់ព័ន្ធសរុប២៥រូប។

ព័ត៌មានថ្មីៗ

មតិយោបល់