ព័ត៌មានលម្អិត

កិច្ចប្រជុំបង្កើតគណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រក ចេញចូលតែមួយថ្នាក់ឃុំ សង្កាត់ ដោយបញ្ចូលការងារអត្តសញ្ញាណកម្ម ជាការងារអាទិភាព

ថ្ងៃចេញផ្សាយ: February 6, 2024

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំពិភាក្សារវាងអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មអំពីការបង្កើតគណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រក ចេញចូលតែមួយថ្នាក់ឃុំ សង្កាត់ ដោយបញ្ចូលការងារអត្តសញ្ញាណកម្ម ជាការងារអាទិភាព។

កិច្ចប្រជុំនេះប្រព្រឆត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបុគ្គលិកពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានទាំងពីរ សរុបប្រមាណ ២២រូប។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងកំណត់អំពីសមាសភាព “គណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រក ចេញចូលតែមួយថ្នាក់ឃុំ សង្កាត់” ដោយបញ្ចូលការងារអត្តសញ្ញាណកម្មជាការងារអាទិភាព ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ព្រមទាំង កំណត់តួនាទី ភារៈកិច្ចរបស់គណៈកម្មាធិការទាំង៣ថ្នាក់។

ជាលទ្ធផល អង្គប្រជុំបានឯកភាពបង្កើតឱ្យមាន “គណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រក ចេញចូលតែមួយថ្នាក់ឃុំ សង្កាត់” ដោយបញ្ចូលការងារអត្តសញ្ញាណកម្មជាការងារអាទិភាព ចំនួន៣ថ្នាក់។

សម្រាប់តួនាទី ភារកិច្ច របស់គណៈកម្មាធិការទាំង៣ថ្នាក់ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានទាំងពីរនឹងសហការគ្នាពន្លឿនការរៀបចំ និងដាក់ចេញសេចក្តីសម្រេចដើម្បីអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។

 

ព័ត៌មានថ្មីៗ

មតិយោបល់