ព័ត៌មានលម្អិត
សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលរាជធានី ខេត្ត
ប្រភព: OWSO
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឋិកា ឆ្នាំ២០២០នេះ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងមហាផ្ទៃដឹកនាំដោយលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាល មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឋិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមអញ្ជើញមកពីរាជធានី ខេត្តទាំង២៥ រួមមាន៖ អភិបាលរងរាជធានី-ខេត្តទទួលបន្ទុកវិស័យសាធារណការ និងដឹកជញ្ជូន លោក-លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយ បុគ្គលិកទទួលបន្ទុកទទួលប្រគល់ឯកសារ និងបុគ្គលិកជំនាញទទួលបន្ទុកវិស័យសាធារណការ និងដឹកជញ្ជូន សរុបចំនួន ១២៦រូប។
