ព័ត៌មានលម្អិត
សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកនៅរដ្ឋបាលខេត្ត
ប្រភព: OWSO
កំពត៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពត មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកនៅរដ្ឋបាលរាជធានីខេត្ត ក្រោមអធិបតីភាព ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លឹម សំបូរ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ។
វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលនេះមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរូមពីតំណាងក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីជួរមុខ មន្ត្រីជួរក្រោយ ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជួរមុខ មន្ត្រីជួរក្រោយ ដែលអញ្ជើញមកពីខេត្តចំនួន៤ គឺខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ចំនួន៣គឺ
- ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសនៃការផ្តល់បណ្ណសម្គាល់ជលយាន
- ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន និង
- ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

