ព័ត៌មានលម្អិត
សិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចដំណើរការរបស់ការិយាល័យប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅដែនសមត្ថកិច្ចរបស់ខ្លួន
ថ្ងៃចេញផ្សាយ: December 19, 2019
ប្រភព: OWSO
ខេត្តត្បូងឃុំ៖ តបតាមការអញ្ជើញរបស់អភិបាលនៃគណៈអភិបាលខេត្តត្បូងឃុំ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួង បានចួលរួមធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកិច្ចដំណើរការរបស់ការិយាល័យប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅដែនសមត្ថកិច្ចរបស់ខ្លួន ជូនដល់បណ្តាមន្ទីរ ស្ថាប័ន អង្គភាពនៃខេត្តត្បូងឃុំ ដើម្បីអោយមន្ត្រីពាក់ព័ន្ធជ្រាបច្បាស់អំពីបែបបទ និងនីតិវិធីនៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋថ្នាក់ខេត្តនេះ ។ ក្នុងពិធីបើកសិក្ខាសាលា អង្គសិក្ខាសាលាមានកិត្តិយសដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា និងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ស្ថាប័ន អង្គភាព និងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តប្រមាណ២០០នាក់។
