ព័ត៌មានលម្អិត
សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួងស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មនៅរដ្ឋបាលរាជធានីខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ
ថ្ងៃចេញផ្សាយ: September 10, 2020
ប្រភព: OWSO
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួងស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មនៅរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈវីដេអូខុនហ្វឺរិន (Video Conference) ជាមួយបណ្តាមន្ទីរឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី ខេត្តនីមួយៗ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីជំនាញជួរក្រោយនៃរដ្ឋបាលរាជធានី ខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជំនាញជួរក្រោយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌនៃរាជធានី ខេត្តនីមួយៗ។
