នាព្រឹកថ្ងៃទី0៥ ខែកញ្ញា ឆ្នាំ២០២២ លោក អ៉ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ញើញចូលរួមក្នុង”វេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ” Cambodia-Korea Digital Government Forum ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅសាលប្រជុំសណ្ឋាគារហៃយ៉ាត់ ។
ពិធីនេះមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម Chang-seob HAN អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណៈរដ្ឋកូរ៉េ H.E. Chang-Seob HAN, Vice Ministry Of Interior and Safety,Korea និងព្រមទាំងប្រតិភូ និងមន្ត្រីពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។
លោក អ៊ឹង កែវរតនៈ បានឱ្យដឹងថា នៅក្នុងពិធីនេះមានការធ្វើបទបង្ហាញស្តីពី កម្មពិធីសម្រាប់គ្រប់គ្រងនិងការផ្តល់សេវា នៅអង្គភាពចេញចូលតែមួយរាជធានីខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ។
កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងការផ្តល់សេវានៅរដ្ឋបាលរាជធានីខេត្ត និងរដ្ឋបាលក្រុងស្រុកខណ្ឌ គឺជាផ្នែកមួយដែលបានចូលរួមចំណែកក្នុងកម្មវិធីគោលនយោបាយជាតិ “រាជរដ្ឋាភិបាលឌីជីថល២០២០-២០៣០” ផងដែរ។
