ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការិយាល័យច្រកចេញចូលតែមួយ

ប្រភព: OWSO

ខេត្តសៀមរាប៖ ដោយមានការអញ្ជើញពីសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន តំណាងនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការិយាល័យច្រកចេញចូលតែមួយ ដល់សិក្ខាកាមមកពីក្រុង ស្រុកចំនួន៤ គឺក្រុងបាត់ដំបងនៃខេត្តបាត់ដំបង ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅសណ្ឋាគាអង្គរហូលីដេ ខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមជា ក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរង នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជួរមុខ សរុបចំនួន ២០រូប។

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កំពុងអនុវត្គគម្រោងស្តីពីភាពជាដៃគូសម្រាប់គំនិតផ្តួចផ្តើមរបស់ទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន(PMI-LED) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃប្រទេសកាណាដា។ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយដើម្បីបង្កើនការយល់ដឹងដល់សិក្ខាកាមពី គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្តង់ដារនៃការផ្តល់សេវាសាធារណៈ និងការរៀបចំផែនការរបស់ការិយាល័យច្រកចេញចូលតែមួយ និងការគ្រប់គ្រងអង្គភាពសាធារណៈ ។

 

ព័ត៌មានថ្មីៗ

មតិយោបល់