ព័ត៌មានលម្អិត
វគ្គបណ្តុះបណ្តាលគ្រូបង្គោលអំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
ថ្ងៃចេញផ្សាយ: August 3, 2020
ប្រភព: OWSO
ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្គោលអំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមបើកវគ្គបណ្តុះបណ្តាលដោយ លោក បួន ហេង ប្រធាននាយកដ្ឋាន និងជាប្រធានក្រុមការងារ និងសិក្ខាកាមដែលជាប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយអញ្ជើញមកពីខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ទីប្រឹក្សាព័ត៌មានវិទ្យានៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្ត្រីពាក់ព័ន្ធចំណុះនាយកដ្ឋានមុខងារ និងធនធានក្រសួងមហាផ្ទៃ សរុបចំនួន១៣រូប។

