ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា” នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ប្រភព: OWSO

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ។
ពិធីបើកវគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្រោមអធីបតីភាព ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ឯកឧត្តមបានបង្ហាញអំពីគោលបំណងនៃវគ្គបណ្តុះបណ្តាល ដើម្បីហ្វឹកហាត់គ្រូបង្គោលចំនួន២៥នាក់ដែលមានទាំងមន្ត្រីរបស់នាយកដ្ឋានមុខងារ និងធនធាន និងមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅមួយចំនួន ឱ្យមានសមត្ថភាព ដើម្បីត្រៀមខ្លួនធ្វើការបណ្តុះបណ្តាលបន្តដល់មន្រ្តីដទៃទៀត អំពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងការិយាល័យច្រកចេញចូលតែមួយ។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់អំពីទស្សនវិស័យមួយចំនួនពាក់ព័ន្ធនឹងការធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
វគ្គបណ្តុះបណ្តាលរយះពេល០៣ថ្ងៃនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយមានការធ្វើបទបង្ហាញលើប្រធានបទចំនួន១៤ ព្រមទាំងមានការចែករំលែកបទពិសោធន៍ ការសាកសួរជាសំណួរផ្សេងៗ និងការអនុវត្តសាកល្បងក្នុងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះដោយផ្ទាល់តែម្ដង។
ពិធីបិទវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាល ព្រមទាំងបានណែនាំដល់សិក្ខាកាមទាំងអស់ អោយយកចិត្តទុកដាក់បន្តសិក្សាស្វែងយល់តាមរយៈសិក្សាពីប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា” នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌបន្ថែម និងត្រៀមខ្លួនបណ្តុះបណ្តាលបន្តដល់មន្ត្រីពាក់ព័ន្ធដទៃទៀត។
ជាចុងក្រោយ ឯកឧត្តមអគ្គនាយកក៏បានផ្ដល់កិត្តិយសអញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនគ្រូបង្គោលទាំងអស់ និងថតរូបទុកជាអានុស្សាវរីយ៍។

ព័ត៌មានថ្មីៗ

មតិយោបល់