ព័ត៌មានលម្អិត
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
ថ្ងៃចេញផ្សាយ: August 14, 2019
ប្រភព: OWSO
កំពត៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់គឺផ្ដល់ចំណេះដឹង ជំនាញដល់ប្រធានការិយាល័យល័យប្រធានពលរដ្ឋក្រុង ស្រុកក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព។
វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្ដទៅរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត។ សិក្ខាកាមអញ្ជើញចូលរួមពីស្រុកគោលដៅចំនួន៣១នៃឆ្នាំ២០១៨ និងក្រុង ស្រុក ខណ្ឌគោលដៅចាស់ចំនួន៥ សរុបចំនួនចំនួន ៥៧រូប ក្នុងនោះស្រ្តី១២រូប រួមមាន ស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកសំរោងទង ស្រុកកំពង់សៀម ស្រុកស្វាយជ្រំ ស្រុកឈូក ស្រុកទឹកឈូ ស្រុកស្នួល ស្រុករវៀង ស្រុកសូទ្រនិគម ស្រុកក្រឡាញ់ ស្រុកបន្ទាយអំពិល ស្រុកកំចាយមារ ស្រុកស្ទោង ស្រុកគៀនស្វាយ ស្រុកដំណាក់ចង្អើរ ស្រុកបាកាន ស្រុកត្បូងឃ្មុំ ស្រុកអង្គស្នួល ស្រុកកំពង់ត្រឡាច ស្រុកស្រែអំបិល ស្រុកស្ទឹងហាវ ស្រុកព្រះនេត្រព្រះ ស្រុកសៀមប៉ាង ស្រុកបរកែវ ស្រុកមង្គលបូរី ស្រុកសាលាក្រៅ ស្រុកកែវសីមា ស្រុកបាទី ក្រុងកំពត ក្រុងកែប ស្រុកត្រាំកក់ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ៕









