ព័ត៌មានលម្អិត
បទអន្តរាគមន៍ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០
ថ្ងៃចេញផ្សាយ: February 24, 2020
ប្រភព: OWSO

កំពត៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ត្រូវនឹងថ្ងៃដដែល បន្ទាប់ពីស្តាប់ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃរួចមក លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានធ្វើបទបង្ហាញអំពី របាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅសកម្មភាពការងារឆ្នាំ២០២០នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិដល់អង្គសិក្ខាសាលាទាំងមូល ។ បន្ទាប់មកអង្គពិធីបានស្តាប់បទអន្តរាគមន៍របស់ -លោក អ៊ឹង ទី ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ស្ដីពីបទពិសោធន៍នៃការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម -លោក រ៉េន រស់ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តបាត់ដំបង ធ្វើបទអន្តរាគមន៍អំពីបទពិសោធន៍ដោះស្រាយបណ្តឹងអនាមិកតាមរយៈប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋខេត្តបាត់ដំបង
-លោក ស៊ីម វាសនា ការិយាល័យច្រកចេញចូលតែមួយស្រុកត្រាំកក់ ធ្វើបទអន្តរាគមន៍ស្តីពីបទពិសោធន៍នៃការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយស្រុកត្រាំកក់ -និងលោក កង សិទ្ធិ ការិយាល័យប្រជាពលរដ្ឋស្រុកដំណាក់ចង្អើរ ធ្វើបទអន្តរាគមន៍អំីពីបទពិសោធន៍ជោគជ័យលើការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋស្រុកដំណាក់ចង្អើរ។

