ព័ត៌មានលម្អិត

កិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពីការផ្ទេរចំណូលនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីការផ្ទេរចំណូលនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈVideo Conference Zoom។

កិច្ចប្រជុំអន្តរក្រសួងនេះ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សារឿន សុកុល អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្មាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងអគ្គនាយកដ្ឋានរតនាគាជាតិ តំណាងលេខាធិការដ្ឋាន គ.ហ.ស តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសរុបប្រមាណ២០រូប ។

គោលបំណងនៃកិច្ចប្រជុំនេះរៀបចំឡើងដើម្បីពន្លឿនការផ្ទេរប្រព័ន្ធគ្រប់គ្រង និងប្រមូលចំណូលពីការផ្តល់សេវាលើវិស័យសាធារណការ និងដឹកជញ្ជូនដែលបានធ្វើប្រតិភូកម្ម និងប្រគល់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយដែលកំពុងអនុវត្តដោយ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។

ព័ត៌មានថ្មីៗ

មតិយោបល់