ព័ត៌មានលម្អិត

កិច្ចប្រជុំស្តីពី គម្រោងនៃការធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិក

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំតាមវីដេអូConference ជាមួយធនាគារពិភពលោក ស្តីពីគម្រោងនៃការធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម ស៊ វរិន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន មន្ត្រីពាក់ព័ន្ធនៃនាយកដ្ឋានមុខងារ និងធនធាន និងតំណាងធនាគាពិភពលោក សរុបប្រមាណ១០រូប។

កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើ៣ចំណុចសំខាន់៖
1. បង្ហាញ និងពិភាក្សាអំពីការគាំទ្រនៅក្នុងការរៀបចំគម្រោង ជាពិសេសការសិក្សាលទ្ធភាពចំណាយ ជាមុនសម្រាប់ទីលានចាក់សំរាមដែលសមស្រប និងការប៉ាន់ប្រមាណចំណាយថ្លៃដើមសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំរាមសំណល់រឹង និងកន្លែងចាក់សំរាម ការកសាងសមត្ថភាព និងជម្រើសនៃការស្តារចំណាយថ្លៃដើមឡើងវិញសម្រាប់ខេត្ត / ក្រុងដែលអាចដាក់បញ្ចូលទៅក្នុងគម្រោង។ ដូចជាសៀមរាប បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ និងកណ្តាល។ នេះក៏រួមបញ្ចូលទាំងការពិភាក្សាអំពីពេលវេលា និងដំណើរការរបស់រដ្ឋាភិបាលក្នុងការសម្រេចចិត្តចូលរួមវិនិយោគ និងជំហានបន្ទាប់គឺការវាយតំលៃ និងការចរចា ព្រមទាំងការអនុម័តរបស់ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក។

2. ពិភាក្សាបន្ថែមទៀតអំពីតំរូវការនៃការរៀបចំគម្រោងដែលកើតចេញពីក្របខ័ណ្ឌបរិស្ថាននិងសង្គមជំហាននៃការរៀបចំ និងស្ថានភាពនៃការគាំទ្រ។ និង

3. ពិភាក្សាពីការគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍគោលនយោបាយប្លាស្ទិក និងការចូលរួមពិគ្រោះយោបល់របស់ភាគីពាក់ព័ន្ធដើម្បីបង្ហាញនិងពិគ្រោះយោបល់លើគោលនយោបាយផ្លាស្ទិក អាទិភាពដែលបានជ្រើសរើស។

ព័ត៌មានថ្មីៗ

មតិយោបល់