កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បី៖
១) ពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោង
២) រៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធឯកសារក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម នៅខេត្តសៀមរាប ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២
៣) កំណត់អំពីសមាសភាពក្រុមការងារអនុវត្តក្នុងផ្នែកទី២ (CMU-2) និងថ្នាក់ដឹកនាំគម្រោងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង
៤) រៀបចំការគ្រប់គ្រងផ្នែកលទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។
គម្រោងនេះ ឈានដល់ការអនុវត្តដំណាក់កាលទី២ នៃការសិក្សា និងវាយតម្លៃ និងតម្រូវឱ្យមានការចូលរួមពិភាក្សា និងពិគ្រោះយោបល់លើឯកសារសំខាន់ៗពាក់ព័ន្ធគម្រោង មុននឹងឈានដល់ការពិនិត្យ និងអនុម័តគម្រោងដោយក្រុមប្រឹក្សានៃធនាគារពិភពលោក។