ព័ត៌មានលម្អិត

កិច្ចប្រជុំសិក្សាស្រាវជ្រាវការអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ប្រភព: OWSO

ខេត្តកំពត៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានអមដំណើរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដើម្បីចុះសិក្សាស្រាវជ្រាវការអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់រដ្ឋបាលស្រុកឈូក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ។

កម្មវិធីនេះរៀបចំឡើងនៅសាលាស្រុកឈូក ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា អភិបាល អភិបាលរង នាយករដ្ឋបាល ប្រធាន អនុប្រធានការិយាល័យទាំងអស់ និងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក ប្រមាណ៥០រូប។ ការចុះសិក្សានេះមានគោលបំណងស្វែងយល់ពីដំណើរការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រមូលព័ត៌មានអំពីបញ្ហា តម្រូវការនៃការអនុវត្តរចនាសម្ព័ន្ធថ្មីនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីមានវិធានការជួយគាំទ្រ ដោះស្រាយ ឬរាយការណ៍ជូនថ្នាក់ដឹកនាំឳ្យបានទាន់ពេលវេលាសំដៅធានា និងពង្រឹងការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌប្រកបដោយប្រសិទ្ធភាពស្របតាមកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(២០១០-២០១៩+១) ដំណាក់កាលចុងក្រោយនេះ ។

ព័ត៌មានថ្មីៗ

មតិយោបល់