ព័ត៌មានលម្អិត

កិច្ចប្រជុំរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ថ្ងៃចេញផ្សាយ: March 24, 2023

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នាល្ងាច ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បួន ហេង អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងក្រុមការងារ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោក អំពីការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួងបរិស្ថាន សរុបប្រមាណ២៥រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងបូកសរុបលទ្ធផលនៃការបញ្ចប់បេសកកម្មវាយតម្លៃរបស់ក្រុមការងារធនាគារពិភពលោកជាមួយនឹងភ្នាក់ងារដែលត្រូវអនុវត្តគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា និងផែនការសម្រាប់អនុវត្តបន្តទៀត។

ព័ត៌មានថ្មីៗ

មតិយោបល់