ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សាអំពីការផ្ទេរប្រព័ន្ធគ្រប់គ្រង និងការប្រមូល ចំណូល ពីសេវាសាធាណៈលើ”វិស័យសាធារណការ និងដឹកជញ្ជូន”

ប្រភព: OWSO

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរប្រព័ន្ធគ្រប់គ្រង និងការប្រមូលចំណូលពីសេវាសាធារណៈលើ”វិស័យសាធារណការ និងដឹកជញ្ជូន”នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ តាមរយៈ Video Conference ។

កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីជំនាញនៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធានអង្គភាពច្រកចេញចូលតែមួយគ្រប់រដ្ឋបាលរាជធានី ខេត្ត និងប្រធានការិយាល័យច្រកចេញចូលតែមួយគ្រប់រដ្ឋបាលក្រុងស្រុកខណ្ឌ សរុបចំនួន៣៣៥នាក់ ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមក្នុងការផ្ទេរប្រព័ន្ធគ្រប់គ្រង និងប្រមូលចំណូលពីសេវាសាធារណៈលើ”វិស័យសាធារណការ និងដឹកជញ្ជូន” របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ។

ព័ត៌មានថ្មីៗ

មតិយោបល់