ព័ត៌មានលម្អិត
កិច្ចប្រជុំពិភាក្សាស្ដីពីបញ្ហាប្រឈមនៃការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ
ថ្ងៃចេញផ្សាយ: August 14, 2020
ប្រភព: OWSO
ខេត្តបាត់ដំបង៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពីបញ្ហាប្រឈមនៃការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋដល់ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្ត ប្រធានក្រុមប្រឹក្សា នាយករដ្ឋបាល និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុកគោលដៅមួយចំនួននៃខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានសមាសភាពចូលរួមសរុប ៣២រូប ។
