ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីការចុះសិក្សាស្វែងយល់អំពីស្ថានភាពនៃការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងការប្រើប្រាស់កញ្ចប់សេវាអនាម័យបរិស្ថាន នៅក្រុង ស្រុកមួយចំនួននៃខេត្តកណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ និងកំពត

ថ្ងៃចេញផ្សាយ: October 8, 2020

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងារអន្តរក្រសួងសម្របសម្រួលលើការផ្ទេរ និង​ការ​អនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម សំណល់រឹងទីប្រជុំជន បាន​ដឹក​នាំ​កិច្ច​ប្រជុំពិភាក្សា​លើ​របាយការណ៍​ស្តីពី​ការចុះសិក្សា​ស្វែង​យល់អំពីស្ថានភាពនៃការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង​ការ​ប្រើប្រាស់​​កញ្ចប់សេវាអនាម័យបរិស្ថាន នៅក្រុង ស្រុកមួយចំនួននៃខេត្តកណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ និងកំពត ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោក លោកស្រីសមាជិកក្រុមការងារអន្តរក្រសួង ដែលមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងលេខាធិការដ្ឋាន គ.ជ.អ.ប។

គួរបញ្ជាក់ផងដែរថាយោងតាមស្មារតីនៃកិច្ចប្រជុំកន្លងមក ក្រុមការងារអន្តរក្រសួងបានឯកភាពលើការងារចំនួន០៣រួមមាន៖

  • ទី១. រៀបចំសេចក្ដីព្រាងគំរូកិច្ចសន្យាការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ទីប្រជុំជន
  • ទី២. រៀបចំសេចក្ដីព្រាងផែន​ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលក្រុង ស្រុក
  • និងទី៣. ចុះស្វែងយល់អំពីស្ថានភាពនៃការអនុវត្តមុខងារគ្រប់គ្រងសំរាមសំណ់រឹងទីប្រជុំជន និងការប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន នៅរដ្ឋបាលក្រុង ស្រុកមួយចំនួន។

ព័ត៌មានថ្មីៗ

មតិយោបល់