ព័ត៌មានលម្អិត

កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសំណើសុំកែសម្រួលកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ

ប្រភព: OWSO

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសំណើសុំកែសម្រួលកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ តាមរយៈVideo Conference ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុបប្រមាណ២៥រូប។
កិច្ចប្រជុំនេះរៀបចំឡើងតាមសំណើរបស់រដ្ឋបាលក្រុងព្រះសីហនុ ដើម្បីស្នើសុំពិនិត្យសម្រេចលើការកែសម្រួលកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងឱ្យស្របនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ដែលរដ្ឋបាលក្រុងព្រះសីហនុបានស្នើសុំកំណត់កម្រៃសេវាលើប្រភេទទីតាំងមួយចំនួនលើសពីកម្រៃសេវាអតិបរមា និងស្នើសុំកំណត់កម្រៃសេវាលើទីតាំងមួយចំនួនទៀតដែលមិនមានកំណត់ក្នុងប្រកាសអន្តរក្រសួង។

ព័ត៌មានថ្មីៗ

មតិយោបល់