ព័ត៌មានលម្អិត
កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
ប្រភព: OWSO
ក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះបានចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ ទាំង១០គោលដៅ និងតំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្តទទួលបន្ទុកប័ណ្ណព្រំដែន។ គោលបំណងនៃកិច្ចប្រជុំនេះគឺ
- បង្ហាញអំពីរបាយការណ៍ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
- ពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមដែលកើតមានកន្លងមក និងសំណូមពរនានាពីបណ្ដាអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
- និងពិភាក្សាក្នុងការតភ្ជាប់ប្រព័ន្ធផ្ដល់ប័ណ្ណព្រំដែន និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ។

