ព័ត៌មានលម្អិត

កិច្ចប្រជុំពិគ្រោះយោបល់ សេចក្តីព្រាង«សេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលរាជធានី ខេត្ត»

ថ្ងៃចេញផ្សាយ: September 11, 2020

ប្រភព: OWSO

ពេលព្រឹក ម៉ោង ៨:៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្តល់យោបល់លើសេចក្តីព្រាង«សេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក
នៅរដ្ឋបាលរាជធានី ខេត្ត»។ កិច្ចប្រជុំនេះបានដឹកនាំដោយលោក សូ ពីសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ព្រមទាំងចូលរួមដោយ អនុក្រុមការងារអន្តរក្រសួងផ្នែកវិស័យដឹកជញ្ជូនផ្លូវគោក ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្តទាំង ៥គោលដៅ សរុបចំនួន ២៧រូប។
កិច្ចប្រជុំនេះដែរ បានផ្ដោតសំខាន់លើការកែសម្រួលបន្តលើ បែបបទនិងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក។

ព័ត៌មានថ្មីៗ

មតិយោបល់