ព័ត៌មានលម្អិត

កិច្ចប្រជុំពិគ្រោះយោបល់លើការកែសម្រួលប្រកាស និងសៀវភៅណែនាំស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ប្រភព: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារពូលូវៃមានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីតំណាងអង្គការ GIZ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមការងារក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តព្រៃវែង សរុបប្រមាណ៤០រូប។

ព័ត៌មានថ្មីៗ

មតិយោបល់