ព័ត៌មានលម្អិត
កិច្ចប្រជុំពិគ្រោះយោបល់លើការកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
ប្រភព: OWSO
ក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះបានអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន តំណាងអង្គការដៃគូ GIZ/DAR លោក តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃ និងមន្ត្រីនៃនាយកដ្ឋានមុខងារ និងធនធាន សរុបចំនួន ១៧រូប។
កិច្ចប្រជុំខាងលើនេះមានគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីកែលម្អលើការរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានចំនួន២គឺ
ទី១. សេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ
និង
ទី២ សេចក្តីព្រាងសៀវភៅណែនាំស្តីពីគោលការណ៍ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ។
