ព័ត៌មានលម្អិត

កិច្ចប្រជុំក្រុមការងារអន្តរក្រសួងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ថ្ងៃចេញផ្សាយ: June 4, 2019

ប្រភព: OWSO

ក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមការងារអន្តរក្រសួងដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងលេខាធិការដ្ឋាន គ.ជ.អ.ប សរុប ២៣រូប។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺ
ទី១ ប្រកាសសមាសភាពក្រុមការងារអន្តរក្រសួងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
ទី២ រៀបចំផែនការសកម្មភាពរបស់ក្រុមការងារក្នុងគាំទ្រ និងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
និង ទី៣ ពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ចំណូលបានពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ព័ត៌មានថ្មីៗ

មតិយោបល់