ព័ត៌មានលម្អិត

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ នៃរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: October 19, 2026

ប្រភព: OWSO

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ នៃរាជធានីភ្នំពេញ
……………………..
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ នៃរាជធានីភ្នំពេញ» នៅសាលារាជធានីភ្នំពេញ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគ.គ.ស និង ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកស្រីនាយករងដ្ឋបាលសាលារាជធានីភ្នំពេញ លោក លោកស្រីប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី លោក លោកស្រីអភិបាល អភិបាលរងខណ្ឌទាំង១៤ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងមន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយនៃរដ្ឋបាលខណ្ឌទាំង១៤ សរុបប្រមាណ ៣០០ នាក់
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ៖
ពង្រឹងសមត្ថភាពមន្ត្រីលើបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនៃការផ្តល់សេវារដ្ឋបាល
ជំរុញការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា (ក្នុងការគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋ
លើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព ឆាប់រហ័ស និងឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
……………………..
អត្ថបទដោយ៖ ណ.រ

ព័ត៌មានថ្មីៗ

មតិយោបល់