ពិធីបិទវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីទូរសព្ទដៃ«មតិយើង»របស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ
ខេត្តកំពត៖ នៅរសៀលថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២៦ លោក លឹម វណ្ណៈ ប្រធានការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីទូរសព្ទដៃ«មតិយើង» របស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌនៅសាលប្រជុំសាលាខេត្តកំពត។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះផងដែរ ក៏មានការអញ្ជើញចូលពីលោក លោកស្រីប្រធាន និងជំនួយការការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌសរុបចំនួន ៨៥រូប។
នៅក្នុងឱកាសនេះផងដែរ លោកប្រធានការិយាល័យបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ដែលបានចំណាយពេលពេញមួយថ្ងៃ ចូលរួមយ៉ាងសកម្មនៅក្នុងការស្តាប់បទបង្ហាញអំពីការប្រើប្រាស់កម្មវិធីទូរសព្ទដៃ «មតិយើង» ព្រមទាំងមានមតិផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តនៅក្នុងការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាដែលបានរៀបចំឡើងរយៈពេល១ថ្ងៃនេះ បានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុកដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

