News Detail

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KESS Innovation PLC ចូលជួបពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រនៅអង្គភាពច្រកចេញចូលតែមួយ និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

Published Date: January 30, 2026

Resource: OWSO

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KESS Innovation PLC ចូលជួបពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រនៅអង្គភាពច្រកចេញចូលតែមួយ និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាទិសដៅក្នុងការបន្តកិច្ចសហការអនុវត្តការងារជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម សួស ប្រាថ្នា បានស្នើសុំក្រុមហ៊ុន KESS Innovation PLC អនុវត្តការងារមួយចំនួន៖

១.គាំទ្រដល់ការរៀបចំពិធីប្រកាសអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅគ្រប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

២.ក្រុមហ៊ុនបន្តសហការគាំទ្របច្ចេកទេស ថែទាំប្រព័ន្ធ និងអភិវឌ្ឍន៍ប្រព័ន្ធពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

៣.សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល បន្ថែមសេវារដ្ឋបាលមួយចំនួនសម្រាប់ដាក់ជាការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

៤.សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល គាំទ្រ និងដោះស្រាយបញ្ហាបច្ចេកទេសដែលបានកើតឡើងពាក់ព័ន្ធនឹងការបង់កម្រៃសេវាតាមម៉ាស៊ីន Kiosk និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ

៥.ពិនិត្យលទ្ធភាពរដ្ឋបាលរាជធានី ខេត្តដែលមានភាពមមាញឹកនៃការផ្តល់សេវាបំពាក់ម៉ាស៊ីន Kiosk បន្ថែមទៀត

៦.គាំទ្រដល់ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់រដ្ឋបាលរាជធានី ខេត្តក្នុងការបង់កម្រៃសេវាតាមម៉ាស៊ីន Kiosk និងការស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ

៧.ផលិតសម្ភារៈសម្រាប់ផ្សព្វផ្សាយ និងវីដេអូផ្សេងៗពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃការបង់កម្រៃសេវាតាមម៉ាស៊ីន Kiosk និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ។

 

Recently News