News Detail

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការរៀបចំប្រព័ន្ធផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់”

Published Date: November 10, 2025

Resource: OWSO

ខេត្តកំពង់ចាម៖ នៅថ្ងៃច័ន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដហឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិភាក្សាស្ដីពី “ការរៀបចំប្រព័ន្ធផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់” នៅសណ្ឋាគារ អិលប៊ីអិនអេស៊ាន ខេត្តកំពង់ចាម។

សិក្ខាសាលានេះមានការចូលរួមជាអធិបតីពី លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន ឯកឧត្តម ស្រី សុភ័ក្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងតំណាងរបស់អង្គការ GIZ ព្រមទាំងមានការចួលរួមពីប្រធានអង្គភាពច្រកចេញចូលតែមួយ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធសរុប ៤០រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគាំទ្រពីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) តាមរយៈកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូប្រជាពលរដ្ឋ(ISD) ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលពីរដ្ឋបាលឃុំសង្កាត់ និងពាក់អ្នកពាក់ព័ន្ធនានា សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ឱ្យមានលក្ខណៈសមស្រប និងមានភាពងាយស្រួលក្នុងការអនុវត្តឱ្យបានទូទាំងប្រទេស។

 

 

Recently News